គោលការណ៍អំពីខូឃីស៍

កាលបរិច្ឆេទមានប្រសិទ្ធភាព ១០ មីនា ២០២១ (បានធ្វើបច្ចុប្បន្នភាពចុងក្រោយ ១០ មីនា ២០២១)

តើខូឃីស៍គឺជាអ្វី?

ខូឃីស៍គឺជាព័ត៌មានមួយប្រភេទដែលមាន​ទម្រង់ជាឯកសារអត្ថបទតូចមួយដែល​ត្រូវបានដាក់​នៅលើដ្រាយ​រឹង​របស់អ្នកប្រើប្រាស់នៅលើអ៊ីនធឺណិត។ វាត្រូវបានបង្កើតដោយម៉ាស៊ីនមេគេហទំព័រ​ដែលជាទូទៅគឺជា​កុំព្យូទ័រដែលដំណើរការគេហទំព័រ។ ព័ត៌មានដែលខូឃីស៍រក្សាទុក ត្រូវបានកំណត់ដោយម៉ាស៊ីនមេ​ហើយវាអាចប្រើបាន​ដោយម៉ាស៊ីនមេនោះ នៅពេលណាដែលអ្នកប្រើប្រាស់ចូលមើល​គេហទំព័រ។ យើងអាចគិតថា​ខូឃីស៍ជាអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់តាមអ៊ីនធឺណេតមួយ​ ដែលផ្ដល់ដំណឹង​ដល់​គេហទំព័រ​នៅពេលណាដែលអ្នកប្រើប្រាស់បានត្រឡប់មកប្រើម្ដងទៀត។

របៀបដែលយើងប្រើខូឃីស៍

យើងប្រើបច្ចេកវិទ្យាតាមដានទូទៅ

យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីអ្នកប្រើប្រាស់ទៅតាមពេលវេលា និងនៅលើគេហទំព័រផ្សេងៗគ្នា​នៅពេល​ដែលអ្នកប្រើគេហទំព័រឬសេវាកម្មនេះ​ អានអ៊ីមែល​របស់យើង ឬភ្ជាប់ទំនាក់ទំនង​ជាមួយយើង​តាមរយៈ​កុំព្យូទ័រ ឬឧបករណ៍ចល័ត។ យើងក៏មានភាគីទីបីដែលប្រមូលព័ត៌មានផ្ទាល់ខ្លួនតាមរបៀបនេះដែរ។ ដើម្បីធ្វើដូចនេះបាន យើងប្រើឧបករណ៍តាមដានទូទៅជាច្រើនប្រភេទ​។ អ្នកលក់របស់យើងក៏អាចប្រើឧបករណ៍ទាំងនេះដែរ។ ឧបករណ៍​ទាំងនេះអាចមានរាប់បញ្ចូលទាំងខូឃីស៍របស់កម្មវិធីរុករកផងដែរ។ យើងក៏អាចប្រើកម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត (web beacons) ខូឃីស៍ផ្លាស់ (flash cookies) និងបច្ចេកវិទ្យាស្រដៀងគ្នានេះផងដែរ។

យើងប្រើបច្ចេកវិទ្យាតាមដានសម្រាប់ហេតុផលជាច្រើន

យើង និងដៃគូរបស់យើងបង្ហាញការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍​ដោយប្រើព័ត៌មាន​ដែល​ប្រមូលបានពីអ្នកទៅតាមពេលវេលា តាមរយៈគេហទំព័រជាច្រើន ឬវេទិកាផ្សេងទៀត។ វាអាចរាប់បញ្ចូលទាំងកម្មវិធីផងដែរ។ ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍ ឬ “ការផ្សព្វផ្សាយស្របតាម​ឥរិយាបថតាមអ៊ីនធឺណិត​” រួមមានការផ្សាយពាណិជ្ជកម្មដែលត្រូវបានផ្តល់ជូនអ្នកបន្ទាប់ពីអ្នកចាកចេញពីគេហទំព័ររបស់យើង ដោយលើកទឹកចិត្តឱ្យអ្នកត្រឡប់មកវិញ។ វា​ក៏រួម​បញ្ចូលការផ្សាយពាណិជ្ជកម្មដែលយើងគិតថា​មានភាពពាក់ព័ន្ធ​ផងដែរដោយ​ផ្អែកលើទម្លាប់​នៃការទិញទំនិញ ឬសកម្មភាពតាមអ៊ីនធឺណិតរបស់អ្នក។ ការផ្សាយពាណិជ្ជកម្មទាំងនេះអាចត្រូវបានផ្តល់ជូននៅលើគេហទំព័រ ឬនៅលើកម្មវិធី។ ពួកវាក៏អាចត្រូវបានផ្ដល់ជូនតាមអ៊ីមែលផងដែរ។ យើងអាចផ្ដល់ជូន​ការផ្សាយពាណិជ្ជកម្មទាំងនេះ ឬភាគីទីបីអាចផ្ដល់ជូន​ការផ្សាយពាណិជ្ជកម្មនានា។ ពាណិជ្ជកម្មទាំងនេះអាច​នឹង​និយាយអំពីផលិតផលរបស់យើង ឬផលិតផលរបស់ក្រុមហ៊ុនផ្សេងទៀត។

យើងក៏អាចប្រើឧបករណ៍តាមដានផងដែរ៖

  • ដើម្បីទទួលស្គាល់អតិថិជនថ្មី ឬពីអតីតកាល

  • ដើម្បីចងចាំចំណូលចិត្តរបស់អ្នក និងសម្រួលដល់ការបញ្ជាទិញតាមអ៊ីនធឺណិត

  • ដើម្បីវាយតម្លៃដំណើរការ និងកែលម្អគេហទំព័ររបស់យើង

  • ដើម្បីផ្ដល់ជូន​អ្នកនូវការផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍ ឬពាណិជ្ជកម្មតាមគោលដៅ (សូមមើលផ្នែក​ខាងក្រោមសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍)

  • ដើម្បីសង្កេតមើលឥរិយាបថ និងសកម្មភាពរុករករបស់អ្នកកន្លងមក​តាមរយៈគេហទំព័រជាច្រើន ឬវេទិកាផ្សេងទៀត

  • ដើម្បីស្វែងយល់កាន់តែច្បាស់ពីចំណាប់អារម្មណ៍អតិថិជន និងអ្នកចូលមើលគេហទំព័ររបស់យើង

  • ដើម្បីវិភាគ និងដោះស្រាយបញ្ហាបច្ចេកទេស

  • ដើម្បីពង្រឹងសន្តិសុខ និងការពារសកម្មភាពបន្លំឆបោក

របៀបគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់យើង

តើយើងត្រូវប្រមូលព័ត៌មានពាក់ព័ន្ធអំពីអ្នកសម្រាប់ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍យ៉ាងដូចម្តេច?

ដើម្បីសម្រេច​ថាអ្វីខ្លះ​ពាក់ព័ន្ធនឹងអ្នក យើងប្រើព័ត៌មានដែល​អ្នកបានផ្ដល់ នៅពេលអ្នកទាក់ទងជាមួយយើង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងភាគីទីបីផ្សេងទៀត។ យើងប្រមូលព័ត៌មាននេះដោយប្រើឧបករណ៍តាមដានដែលមានពណ៌នាពីខាងលើ។ ឧទាហរណ៍ យើង ឬដៃគូរបស់យើងអាចពិនិត្យមើលឥរិយាបថក្នុង​ការទិញ ឬរុករករបស់អ្នក។ យើងអាចពិនិត្យ​មើលសកម្មភាពទាំងនេះនៅលើវេទិការបស់យើង ឬវេទិការបស់ក្រុមហ៊ុន​ផ្សេង។ យើងធ្វើការជាមួយភាគីទីបីដែលជួយយើង​ប្រមូលព័ត៌មាននេះ។ ភាគីទីបីទាំងនេះអាចភ្ជាប់ឈ្មោះ ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកទៅនឹងព័ត៌មានផ្សេងទៀតដែលពួកគេ​ប្រមូលបាន។ ព័ត៌មាននោះ​អាចរួមបញ្ចូលទាំងការទិញពីមុនដែលធ្វើ​ឡើង​ក្រៅអ៊ីនធឺណិត​ ឬតាមអ៊ីនធឺណិត។ ឬវាអាចរួមបញ្ចូលព័ត៌មានប្រើប្រាស់តាមអ៊ីនធឺណិតផងដែរ​។

វិធីគ្រប់គ្រងខូឃីស៍

អ្នកអាចគ្រប់គ្រងឧបករណ៍តាមដានបាន

អ្នកប្រើប្រាស់​ក៏អាចកំណត់កម្មវិធីរុករករបស់ពួកគេឱ្យ​បង្ហាញសាររំលឹក​ដល់ពួកគេ រាល់ពេលដែលមាន​ផ្តល់​ជូន​​ខូឃីស៍​ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបធ្វើបែបនេះ សូមចុចត្រង់នេះ។

ដើម្បីគ្រប់គ្រងខូឃីស៍ផ្លាស់ដែលយើងអាចប្រើនៅលើគេហទំព័រជាក់លាក់មួយចំនួន​ម្ដងម្កាល អ្នកអាចចូលទីនេះ។ ហេតុអ្វី? ពីព្រោះខុកឃីស៍ផ្លាស់មិនអាចគ្រប់គ្រងបានតាមរយៈការកំណត់កម្មវិធីរុករករបស់អ្នកបានទេ។

សូមកុំស្ទាក់ស្ទើរ​ទាក់ទងមកយើង ប្រសិនបើអ្នកមានសំណួរបន្ថែមទៀត

ប្រសិនបើអ្នកមានសំណួរអំពីគោលការណ៍នេះ ឬចង់កែ ឬធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អ្នក សូមផ្ញើ​អ៊ីមែលមកយើងតាមរយៈអ៊ីមែល XXXXXX ។

អ្នកក៏អាចសរសេរសារមកយើង ឬទូរសព្ទមក៖

Tianle Food Global Co.,Ltd

2nd Floor of K Residence No 79-83, St. 388, Tuol Svay

Prey, Chamkar Mon District, Phnom Penh City, Cambodia

Company registration: 00052566