យើងអាចដឹកជញ្ជូនភីហ្សារបស់អ្នកដោយមិនចាំបាច់មានទំនាក់ទំនង។
យើងនឹងធ្វើឱ្យប្រាកដថាអ្នកមានសុវត្ថិភាព ចាប់ពីពេលដែលអ្នកធ្វើការបញ្ជាទិញរហូតដល់ពេលដែលអ្នកទទួលបាន។ បង់ប្រាក់ជាមុនតាមអ៊ីនធឺណិត ហើយយើងនឹងទុកម្ហូបបញ្ជាទិញរបស់អ្នកនៅនឹងមាត់ទ្វារ ហើយចាកចេញ ដើម្បីឱ្យអ្នកចេញមកយកវា។
តើការដឹកជញ្ជូនដោយមិនចាំបាច់មានទំនាក់ទំនងដំណើរការដូចម្ដេច?
ការបញ្ជាទិញបង់ប្រាក់ជាមុន
អ្នកបញ្ជាទិញ និងបង់ថ្លៃអាហាររបស់អ្នកតាមអ៊ីនធឺណិត ឬតាមទូរសព្ទ។
ត្រាគុណភាព
យើងរៀបចំភីហ្សារបស់អ្នក ហើយបិទភ្ជាប់ត្រាគុណភាព ដើម្បីធានាបាននូវស្តង់ដារសុវត្ថិភាពចំណីអាហារ។
ដាក់តាមមាត់ទ្វារ
យើងនឹងទុកម្ហូបបញ្ជាទិញរបស់អ្នកនៅនឹងមាត់ទ្វារ ហើយថយក្រោយមកវិញក្នុងគម្លាតសវុត្ថិភាព ដើម្បីឱ្យអ្នកចេញមកយកវា។
ការផ្ទៀងផ្ទាត់
យើងនឹងរង់ចាំរហូតដល់អ្នកពិនិត្យមើលម្ហូបបញ្ជាទិញរបស់អ្នក ដើម្បីប្រាកដថាវាត្រឹមត្រូវ។
យើងនឹងធ្វើឱ្យប្រាកដថាអ្នកមានសុវត្ថិភាព ចាប់ពីពេលដែលអ្នកធ្វើការបញ្ជាទិញរហូតដល់ពេលដែលអ្នកទទួលបាន។
ជំហានទី 1
យើងកំពុងធ្វើឱ្យប្រាកដថាអ្នកមានសុវត្ថិភាព។ ធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត ឬតាមទូរសព្ទ ហើយស្នើ "ការដឹកជញ្ជូនដោយមិនបាច់មានទំនាក់ទំនង" ។
ជំហានទី 2
ត្រាគុណភាពរបស់យើងធានាថាភីហ្សារបស់អ្នកគោរពតាមស្តង់ដារសុវត្ថិភាពរបស់យើងទាំងអស់ ហើយធានាថាវាមិនទាន់បានបើកនៅឡើយ។
ជំហានទី 3
ការដឹកជញ្ជូនរបស់អ្នកគឺមិនមានការជួបទំនាក់ទំនងទេ - យើងនឹងទុកភីហ្សារបស់អ្នកនៅមាត់ទ្វារ ហើយចាកចេញទៅនៅពេលអ្នកចេញមកយកវា។
ជំហានទី 4
នៅពេលដែលអ្នកទទួលបានអ្វីដែលអ្នកបញ្ជាទិញ អ្នកបើកបររបស់យើងនឹងរង់ចាំរហូតដល់អ្នកបានត្រួតពិនិត្យមើលវារួច ហើយប្រាកដថាវាត្រឹមត្រូវ។
យើងចង់បានមតិស្ថាបនា ដូច្នេះសូមប្រាប់យើងពីគំនិតរបស់អ្នក
ប្រសិនបើអ្នកទើបតែបញ្ជាទិញ សូមមើលការស្ទង់មតិលើមតិប្រតិកម្ម Papa Talk របស់យើងតាមរយៈអ៊ីមែល។ វាជាឱកាសរបស់អ្នក ដើម្បីប្រាប់យើងឱ្យដឹងថាតើការបញ្ជាទិញរបស់អ្នកប្រព្រឹត្តទៅយ៉ាងណាដែរ។ យោបល់របស់អ្នកពិតជាសំខាន់ ហើយមតិស្ថាបនារបស់អ្នកជួយយើងក្នុងការកែលម្អសេវាកម្មរបស់យើង។ និងភីហ្សារបស់យើង។
យើងនឹងផ្ញើអ៊ីមែលការស្ទង់មតិ Papa Talk របស់អ្នកទៅកាន់អ្នកក្នុងរយៈពេល 1 ម៉ោងបន្ទាប់ពីការបញ្ជាទិញ។